ចម្រៀងចងដៃអូន!!

​​        ចម្រៀងចងដៃ(លំនាំបទ ចម្ប៉ាបាត់ដំបង)

I ឱបាត់ដំបងទីកំណើតខ្ញុំ ភូមិស្នេហ៍សុខុមម្តុំវត្តផ្សាថ្មី ១៣មករាជេរថាឲ្យស្រី កុំឲ្យពិសីយកប្តីចោលបង។
II អូនផ្គាប់ចិត្តម្តាយយកប្តីចោលហើយ ស្ទឹងសង្កែអើយជួយឲ្យពរផង ព្រែកព្រះស្តេចអើយជួយធ្វើចំណង ចងដៃនួនល្អងអូនរៀបការចុះ។
R រូបបងគ្មានអ្វីចងដៃមាសមុំ ចម្រៀងឧដ្តមចងដៃនួនល្អង សូមឲ្យរូបអូនបានសុខកន្លង កុំនឹកនាបងតទៅទៀតអើយ។
III បងសូមលាអូនលាឆ្ងាយកន្លង ឲ្យពៅនួនល្អងរស់បានសុខអើយ បងសូមលាអូនលាទៅឆ្ងាយហើយ លាគ្មានចម្លើយថាវិលវិញទេ។
 (R-III)
 រ៉ាន់ ចាន់រិទ្ធិ 095​ 91 18 20 khmerstar72@gmail.com
 និពន្ធឆ្នាំ ២០១២
Capture_2015_08_25_21_37_51_441

Education

កំណាព្យស្នេហ៍មាស

ព្រលឹងនៃបទចម្រៀងខ្មែរពីអតីកាល..

khst2015

Education